ជ្រើសរើសភាសា: Khmer Khmer English English
ពិគ្រោះយោបល់លើការរៀបចំរបាយការណ៍សិក្សាស្តីពីបច្ច័យនៃវិបត្តិផ្សេងៗ មកលើសង្គម-សេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា: ករណីសិក្សាវិបត្តិជំងឺកូវីដ-១៩ និងសង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយ មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំរបាយការណ៍សិក្សាស្តីពីបច្ច័យនៃវិបត្តិផ្សេងៗ មកលើសង្គម-សេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា: ករណីសិក្សាវិបត្តិជំងឺកូវីដ-១៩ និងសង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងប្រមូលធាតុចូលផ្សេងៗ ជាមតិយោបល់ និងទិន្នន័យពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំរបាយការណ៍វិភាគ ឱ្យកាន់តែមានសង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយស្របតាមស្ថានភាពជាក់ស្តែង។ កិច្ចប្រជុំនេះ មានការចូលរួមពី លោកបណ្ឌិតទីប្រឹក្សាបច្ចេកទេស របស់ អ.គ.ហ. ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងផែនការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំង អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានគោលនយោបាយ និងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃ កសហវ។




ព័ត៌មានទាក់ទង